ទូតសហគមន៍កំពុងធ្វើឲ្យមានផលវិជ្ជមានយ៉ាងធំធេង
ប៉ាក សុហៀង ៖ ទូតយុទ្ធនាការ សកម្មភាពតិចតួច ជះឥទ្ធិពលយ៉ាងធំធេង
ប៉ាក សុហៀង មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយសហគមន៍ ហើយនាងជាសមាជិកសមាគមន៍ខ្មែររដ្ឋវិកថូរៀ (CAV)។ ក្នុងនាមជាម្តាយ និងជាជនអន្តោប្រវេសន៍ថ្មីមួយរូប នាងយល់ច្បាស់ពីការប្រឈមផ្សេងៗដែលពលរដ្ឋជាច្រើនជួបប្រទះក្នុងការស្វែងយល់ពីប្រព័ន្ធកែច្នៃប្រើប្រាស់ឡើងវិញក្នុងប្រទេសថ្មីមួយ។
នាងបានទទួលយកតួនាទីជាទូតនិរន្តរភាពរដ្ឋវិកថូរៀ ក្នុងយុទ្ធនាការសកម្មភាពតិចតួច ជះឥទ្ធិពលយ៉ាងធំធេង ដើម្បីជួយគ្រួសារខ្មែរជាច្រើនទៀតឲ្យស្វែងយល់ពីរបៀបកាត់បន្ថយកាកសំណល់ និងកែច្នៃប្រើប្រាស់ឡើងវិញកាន់តែច្រើន។ ការធ្វើបែបនេះ យើ់ងអាចធ្វើឲ្យមានផលវិជ្ជមានដល់អនាគតប្រកបដោយនិរន្តរភាពរបស់រដ្ឋវិកថូរៀ។
“ការបានមកដល់ប្រទេសអូស្ត្រាលីត្រឹមមួយឆ្នាំមុន ខ្ញុំយល់ពីការប្រឈមមុខផ្សេងៗដែលអ្នកទើបមកតាំងលំនៅថ្មីជួបប្រទះក្នុងការសម្របទៅតាមបរិស្ថានថ្មី និងការស្វែងយល់ពីប្រព័ន្ធដែលមិនធ្លាប់ជួប ដោយរួមទាំងការកែច្នៃប្រើប្រាស់ឡើងវិញ និងការប្រមូលធុងសំរាមផងដែរ។ យើងទាំងអស់គ្នាសុទ្ធសឹងតែចង់រួមចំណែកដល់អនាគតកាន់តែមាននិរន្តរភាពសម្រាប់ខ្លួនយើង កូនៗរបស់យើង និងសហគមន៍របស់យើង។”
សុហៀងប្តេជ្ញាចិត្ត អប់រំសហគមន៍អំពីធុង FOGO។ នាងបានធ្វើបទបង្ហាញនៅតាមព្រឹត្តិការណ៍សហគមន៍របស់ CAV ជាច្រើន ចែករំលែកព័ត៌មានអំពីធុង FOGO និងរបៀបប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។
ស្វែងយល់បន្ថែម ពីសកម្មភាពតិចតួចដែលអ្នកអាចធ្វើបានក្នុងការកាត់បន្ថយកាកសំណល់ និងកែច្នៃប្រើប្រាស់ឡើ់ងវិញកាន់តែច្រើនដើម្បីធ្វើឲ្យមានឥទ្ធិពលយ៉ាងធំធេងដល់បរិស្ថាន។